Skip to content
និទាន Nitean

វប្បធម៌ ប្រពៃណី

រឿងអំពីនំបញ្ចុក

3 / 3

ការហៅឈ្មោះនំ តាមបវេណីរស់នៅ

​​នំ​បញ្ចុក​ ​​មាន​​​​ឈ្មោះ​​​ដើម​​​​ថា​​​នំ​​​​ប៉ែន​​​ចុក​ ​​គឺជា​​​​នំ​​ ​​ដែល​​ ​​គេ​​យក​​ម្សៅ​​​​សម្រស់​​ ​​ទៅ​​ ​ស្ងោរ​ ​​ហើយ​​បុក​​លាយ​​ទឹក​​​​រួច​​​​យក​​​​ទៅ​​ច្រក​​ក្នុង​​​​ប៉ែន​​ ​​ទើប​​យក​​ ​ស្នូល​​​ឈើ​​ ​ចុក​ ​​សង្កត់​​ ​​ដើម្បី​​ ​រោយ​ ​​ទម្លាក់​​ ​​ជា​​​​សរសៃ​​ ​​ក្នុង​​​​ទឹក​ពុះ​ ​​អោយ​​ ​ឆ្អិន​ ​​បន្ទាប់មក​​ ​​គេ​​ ​​ស្រង់​​ ​​ចាប់​​​​ជា​​ ​ចង្វាយ​​ៗ​ ​​ដាក់​​ ​​ជាល​​ ​​ឬ​​ ​កញ្ច្រែង​ ​​ទុក​​​​អោយ​​​​ស្រស់​​​​ទឹក​​​។​ ​​ក្រោយមក​​ ​​គេ​​​​ហៅ​​​​កាត់​​​ៗ​​​ថា​​ ​​នំ​បញ្ចុក​ ​​មិន​​​​ខុស​​​​អី​​​​ពី​​​​ពាក្យ​​​​ខ្មែរ​​​​ជាច្រើន​​ ​​ដោយ​​​​បាន​​​​ហៅ​​​​កាត់​​​ៗ​ ​​ដូចជា​​ ​​ជើង​ក្រាន​ ​​ក្លាយ​​ ​ចង្ក្រាន​, ​​ជាន់​​​​ដើរ​​ ​​ក្លាយ​​​ជណ្តើរ​, ​​កាន់​​​ជ្រែង​ ​​ក្លាយ​​ ​កញ្ច្រែង​, ​​កាន់​​​ត្រក​ ​​ក្លាយ​​កន្ត្រក​, ​​ពីរ​​​​ថែម​​​​ដប់​​ ​​ក្លាយ​​​​ពីរ​​​ដណ្តប់​…​។​​​ល​​​។​

khmer-noodle-tale

ខាងក្រោមនេះ រឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖

1មាន​​​​សេចក្តី​​​ដំ​ណា​​​ល​​​​​ថា​​ ​​នៅ​​​​នគរ​​​ធា​រា​​ធិបតី (​​សព្វថ្ងៃ​​​​ជា​​​​តំបន់​​​​ទន្លេ​​សាប​​) ​​មាន​​​​អ្នក​​ស្រែ​​​​ពីរ​​​​នាក់​​​​ប្តី​​​​ប្រពន្ធ​​ ​​ធ្វើ​​ស្រែ​​​​ស្រូវ​​វារ​​​​ចិញ្ចឹម​​ជីវិត​​ ​​ព្រោះ​​​​គាត់​​​​រស់នៅ​​​​តំបន់​​​​ទឹក​​លិច​​ ​​មិន​​​​អាច​​​​ដាំ​​​​ដំណាំ​​ស្រូវ​​​​ល្អ​​ ​​ដូច​​​​គេ​​​​ដទៃទៀត​​​​បាន​​​។​ ​​ស្រូវ​​វារ​​ ​​ជា​​​​ស្រូវ​​ ​​ដែល​​​​ផ្តល់​​​​អង្ករ​​​​បាយ​​​​រឹង​​ ​​មាន​​​​ពណ៌​​ក្រហម​​​​ទ្រង់​​​​ផ្កា​​ឈូក​​​​បន្តិច​​ ​​ពេល​​​​បុក​​​សម្រិត​​​រួចហើយ​​​។​ ​​ដោយសារ​​​​អង្ករ​​​​នោះ​​ ​​រឹង​​​​ពេក​​ ​​ដាំ​​បាយ​​ ​ឆី​​​មិនសូវ​​​​ឆ្ងាញ់​​ ​​អ្នក​​ស្រែ​​​​ក៏​​​​បែក​​គំនិត​​​​ធ្វើជា​​​​នំ​​ ​​អោយ​​​​មាន​​​​ជាតិ​​​ទន់​​​បន្តិច​​ ​​ដើម្បី​​ ​​បរិ​ភោគ​​​ស្រួល​​​​ទំ​ពា​​​រ​​ ​​ណាមួយ​​ ​​នៅ​​​​តំបន់​​​​ដែល​​​​គាត់​​​​រស់នៅ​​ ​​សំបូរ​​​​ត្រី​​​​ផង​​ ​​ទើប​​​​នាំគ្នា​​​​ប្តី​​​​ប្រពន្ធ​​ ​​បង់​​ត្រី​​​​មក​​​​ធ្វើជា​​​​ប្រ​ហុក​ ​​ធ្វើ​​​​ត្រី​ឆ្អើរ​ ​​រក្សា​​ទុក​​​​បាន​​​​យូរ​​ ​​សម្រាប់​​​ឆី​​​ជា​​​​អាហារ​​​។​ ​​ម៉្យាង​​ ​​អង្ករ​​​​ស្រូវ​​វារ​​ ​​ជា​​​​អង្ករ​​​​ដែល​​​​អ្នក​​ស្រែ​​ ​​អាច​​​​​យកមក​​​​ធ្វើជា​​​​នំ​បញ្ចុក​ ​​បាន​​​​ល្អ​​ ​​ហើយ​​​​បាន​​​​ច្រើន​​​​ចំនួន​​ ​​ជាង​​​​អង្ករ​​​​ស្រូវ​​​​ស្រែ​​ ​​ធម្មតា​​ ​​ទៀត​​​​ផង​​​។​

ថ្ងៃ​​មួយ​​ ​​នា​​​​រដូវ​​ប្រាំ​​​ង​​​ ​​ទំ​នេរ​​​ពី​​​​ការងារ​​​​នៅ​​​​ស្រែ​​ ​​អ្នក​​ស្រែ​​​​ជា​​​​ប្រពន្ធ​​ ​​បាន​​​​បុក​​អង្ករ​​​​ស្រូវ​​វារ​​ ​​បាន​​​​បែក​​គំនិត​​ ​​យក​​​​អង្ករ​​​​ស្រូវ​​វារ​​ ​​ធ្វើជា​​​​នំ​​​​សរសៃ​​​​ស​​ ​​ចាប់​​​​ជា​​​ចង្វាយ​ ​​រួចហើយ​​​​ក៏​​​​ស្រូប​​​​នឹង​​​​ទឹក​​​​សម្ល​​​​ប្រ​ហើរ​​​ត្រី​ឆ្អើរ​ ​​ដាក់​​​​ប្រ​ហុក​ ​ខ្ទិះ​ដូង​​ ​​ថែម​​​ល្បោយ​​​បន្លែ​​ ​​ដែល​​​​គាត់​​​បេះ​​​បាន​​​​នៅ​​​​តាម​​ ​​វាល​​ស្រែ​​ ​​ឬ​​​​ក្នុង​​​​ចំការ​​​​ក្រោយ​​ផ្ទះ​​​។​ ​​លុះ​​​​អ្នក​​ស្រែ​​​​ជា​​​​ប្តី​​​ពិ​សា​​​​​រ​​​ហើយ​​​​កើត​​ជំងឺ​​​​រា​​​គ​​​​រូស​ ​​ព្រោះ​​​​នំ​បញ្ចុក​​​នោះ​​ ​​ធ្វើ​​អំពី​​​​អង្ករ​​​ត្រាំ​ទឹក​​​​យូរ​​ ​​មួយ​​វិញ​​ទៀត​​ ​​ដោយសារ​​​​បន្លែ​​ស្រស់​​​​ខ្លះ​​​បេះ​​​ពី​​​​ព្រៃ​​​​មាន​​​​ជី​​​វ​​​ជាតិ​​​ជូរ​ ​​ឬ​​​​ត្រជាក់​​ ​​ដូចជា​​​ល្ហុង​ ​ត្រួយ​​ត្រ​កួ​​​ន​​​​​ស្រស់​​ ​ត្រួយ​​កន្ធំ​ធេត ​​ផ្កា​​​​កំ​ប៉ោក​ ​​ផ្កា​​​ស្នោ​​​ជាដើម​​ ​​ទើប​​​​អ្នក​​ស្រែ​​​​ជា​​​​ប្រពន្ធ​​ ​​បែក​​គំនិត​​ ​​បន្ថែម​​​ត្រយូង​ចេក​​ ​​ជា​​​​ជំនួយ​​ ​​ជា​​​ល្បោយ​​​នំ​​ ​ពិ​សា​​​​ហើយ​​ ​​ក៏​​​​លែង​​​​រា​​​គ​​​​រូស​​​ដូច​​មុន​​​​ទៀត​​​។​ ​​គាត់​​​​បាន​​​​ប្រតិ​ស្ឋ​​​នាម​​ ​​អោយ​​​​នំ​​​​នោះ​​​​ថា​​ ​​នំ​​​​សរសៃ​​​​ស្រូវ​​វារ​​​។​

​​នៅពេលដែល​​ ​​អ្នក​​ស្រែ​​​​យើង​​ ​​ធ្វើ​​​​នំ​​​​សរសៃ​​​​ស្រូវ​​វារ​​ ​​នេះ​​​​ម្តង​​​ៗ​ ​​គាត់​​​​តែង​​​​យក​​​​ម្រាមដៃ​​ ​​ជា​​​ចង្កើះ​ ​ស្រ​វា​​​​ចាប់​​​​នំ​​​​បរិ​ភោគ​ ​បញ្ចុក​​​មាត់​​​​ជា​​​​ទម្លាប់​​​​ធម្មតា​​ ​​តាម​​​​ជីវភាព​​រស់នៅ​​ ​​បែប​​​​អ្នក​​ស្រែ​​​​ក្រីក្រ​​ ​​ហើយ​​​​តែង​​​ដួស​​​ផ្ញើ​​​​ញាតិ​សន្តាន​ ​​ក្នុង​​​​ភូមិ​​ ​​អោយ​​​ពិ​សា​​ ​​ឆ្ងាញ់​​មាត់​​​​គ្រប់​​គ្នា​​ ​​មិនសូវ​​​លោះ​​​ពេល​​​។​ ​​លុះ​​ភ្លក្ស​​ស្នាដៃ​​​​របស់​​ ​​គាត់​​​​ហើយ​​ ​​ឃើញ​​​​ថា​​​​ឆ្ងាញ់​​ ​​អ្នក​​ស្រុក​​​​ក៏បាន​​​​មក​​​​សុំ​​​​រៀន​​​​ក្បួន​​​​ធ្វើ​​​​នំ​​ ​​និង​​​​ក្បួន​​​​ធ្វើ​​​​ទឹក​​​​សម្ល​​​​ស្រូប​​ ​​ពី​​​​គាត់​​ ​​ដើម្បី​​​​យកទៅ​​​​ផ្សំ​​​ឆ្នៃ​​​ធ្វើ​​​​ទឹក​​​​សម្ល​​ ​​កំ​ដរ​​​នំ​​ ​ឆី​​​តាម​​​​ផ្ទះ​​ ​​តាម​​​​ភូមិ​​ ​​តាម​​ចំណូល​​ចិត្ត​​ ​​រៀង​​​ៗ​​​ខ្លួន​​ ​​ជា​​​​បន្ត​​​ៗ​ ​​រៀង​​មក​​​។​

លុះ​​​​ចាស់​​​ជ​​​រា​​​​បន្តិច​​​​ទៅ​​ ​​អ្នក​​ស្រែ​​​​ទាំងពីរ​​​​នាក់​​​​ប្តី​​​​ប្រពន្ធ​​ ​​មិន​​​​អាច​​​​ប្រកប​​របរ​​​​ធ្វើ​​ស្រែ​​​​បាន​​ ​​ព្រោះ​​​​គ្មាន​​​​កូន​​ចៅ​​ ​​បន្ត​​​​ការងារ​​ ​​ក្នុង​​​​ស្រែ​​​​ជំនួស​​​​គាត់​​ ​​អ្នក​​ស្រែ​​​​ទាំងពីរ​​ ​​ក៏​​​​ដូរ​​​​មុខរបរ​​ ​​មក​​​​រែក​​​​នំ​​​​លក់​​​​នំ​បញ្ចុក​ ​​លក់​​​​តាម​​​​ភូមិ​​ ​​តិចតួច​​ ​​ដើម្បី​​​​ចិញ្ចឹម​​ជីវិត​​​​រៀងរាល់​​ថ្ងៃ​​ ​​តាម​​ដំណើរ​​​​ជីវិត​​​សុចរិត​ ​​របស់​​​​គាត់​​​។​ ​​នៅ​​​​ថ្ងៃ​​មួយ​​ ​​មាន​​​​រាជ​​កុមារ​​ ​​វ័យ​​​​ប្រមាណ​​ ​៧​​វស្សា​ ​​នាំ​​​​ពល​​​​សេនា​​ ​​ជិះ​​សេះ​​​​ដើរ​​លេង​​ ​​នៅ​​​​តាម​​ស្រុ​​​ក​​​ភូមិ​​ ​​បាន​​​​ប្រទះ​​ឃើញ​​ ​​អ្នក​​ស្រុក​​​​ចោម​រោម​ ​​អ្នក​​ស្រែ​​​​លក់​​​​នំ​​​​សរ​​​សែ​​​ស្រូវ​​វារ​​ ​​ហើយ​​​អួត​​​ថា​​​​ឆ្ងាញ់​​មាត់​​​​គ្រប់​​គ្នា​​ ​​ក៏​​​​ចង់​​​​សាក​​មើល​​​​នឹងគេ​​​​ដែរ​​​។​ ​​តែ​​​​ដោយ​​​​តំបន់​​​​នោះ​​ ​​មាន​​​​ភាព​​​​ក្រីក្រ​​ ​​គេ​​​ឆី​​​នំ​​​​សរ​​​សែ​​​ស្រូវ​​វារ​​ ​​នឹង​​​​ម្រាមដៃ​​ ​​គ្រប់​​​ៗ​​​គ្នា​​ ​ម្ល៉ោះ​​​ហើយ​​​​រាជ​​កុមារ​​​​ក៏​​​​ប្រែ​​​​ចិត្ត​​រា​​រែក​​ ​​មិន​​​​ហ៊ាន​​​​សាកល្បង​​ ​​ព្រោះ​​​​ខ្លាច​​​​ប្រ​​ឡាក់​​​​ដៃ​​​។​

​​រីឯ​​​​អ្នក​​ស្រែ​​​​ទាំងពីរ​​ ​​កាល​​បើ​​​​បាន​​​​ដឹង​​​​ថា​​ ​​រាជ​​កុមារ​​ ​​ចង់​​​​សោ​​​យ​​​​​នំ​​​​របស់​​​​ខ្លួន​​ ​​ក៏​​​​ទូ​​​ល​​​​​សុំ​​ ​​អោយ​​​ស្នំ​ឯក​​ ​​ដែល​​​​ជា​​​​មេ​​ដោះ​​ ​​របស់​​​​រាជ​​កុមារ​​ ​​​យ​​​កដៃ​​​​ចាប់​​​​នំ​​​​សរសៃ​​​​ស្រូវ​​វារ​​ ​បញ្ចុក​​​រាជ​​កុមារ​​​​យើង​​​។​ ​​ដោយ​​​​ការ​​​​ចង់​​​​ដឹង​​ ​​នូវ​​​​រសជាតិ​​​​សម្ល​​​​ដ៏​​​​សែន​​​ឈ្ងុយឈ្ងប់​ ​​ប្លែក​​​​ធម្មតា​​ ​​រាជ​​កុមារ​​​​ក៏​​​​យល់ព្រម​​ ​​អោយ​​​ស្នំ​ឯក​​ ​បញ្ចុក​​។​ ​​ពេលនេះ​​ ​​រាជ​​កុមារ​​​​យើង​​ ​​ក៏មាន​​​​សេចក្តី​​​​សោ​​មន​ស្ស​​​នឹង​​​​រសជាតិ​​ ​​នំ​​​​សរសៃ​​​​ស្រូវ​​វារ​​ ​​ដ៏​​​​ឆ្ងាញ់​​​​មួយ​​​​ចាន​​​​នោះ​​ ​ក្រៃ​លែង​​ ​​ព្រមទាំង​​​​ប្រ​​ទាន​​​​រង្វាន់​​​​មួយ​​​​ចំនួន​​​​ដល់​​​​អ្នក​​ស្រែ​​​​ដែល​​​​ធ្វើ​​​​នំ​​​​ឆ្ងាញ់​​​។​

នៅ​​​​ពេល​​​​រាជ​​កុមារ​​ ​​យាង​​​​ត្រឡប់​​ទៅ​​​​រាជ​​វាំង​​​​វិញ​​ ​​ក៏​​​​តែង​​​​ទទូច​​​​អោយ​​​​ព្រះ​​​​មា​​តា​​ ​​តាម​​​​រក​​​​ទិញ​​ “​​នំ​​​​ដែល​​​ស្នំ​​បញ្ចុក​” ​​នោះ​​ ​​ពី​​​​អ្នក​​ស្រែ​​ ​​យកមក​​​​សោ​​​យ​​​​​នៅ​​​​ក្នុង​​​​រាជ​​វាំង​​​។​ ​​ដោយសារ​​​ខ្ជិល​​​ដេញ​​​ស្នំ​ ​​អោយ​​​​រត់​​ទៅ​​​​ទិញ​​​​នំ​​ ​​ពី​​​​អ្នក​​ស្រែ​​ ​​រៀងរាល់​​​​ព្រឹក​​ ​​អោយ​​​​រាជ​បុត្រ​ ​​ជា​​​​ទី​​ស្រឡាញ់​​ ​​ព្រះ​​​​រាជ​​មា​​តា​​ ​​ក៏​​​​បញ្ជា​​ ​​អោយ​​​​សេនា​​ ​​ទៅ​​​​គាស់​​​​ហៅ​​ ​​អ្នក​​ស្រែ​​​​ទាំងពីរ​​​​នាក់​​​​ប្តី​​​​ប្រពន្ធ​​ ​​មក​​​​ធ្វើ​​​​នំ​​ ​​សម្រាប់​​​​រាជ​​កុមារ​​ ​​សោ​​​យ​​​ ​​ប្រចាំ​​​​រាជ​​វាំង​​ ​​រៀង​​​​រហូត​​​​ទៅ​​​។​ ​​ចំ​ណេ​រត​​មក​​ ​​ឈ្មោះ​​ “​​នំ​​​​សរសៃ​​​​ស្រូវ​​វារ​​” ​​ក៏​​​​លែង​​​​មាន​​​​នរណា​​​​ហៅ​​​​​ត​​​ទៅទៀត​​​​ដែរ​​​។​ ​​គេ​​​​ទម្លាប់​​​​នាំគ្នា​​ ​​ហៅថា​​ “​​នំ​​​​ដែល​​​ស្នំ​​បញ្ចុក​” ​​ជា​​​​ជំនួស​​​​វិញ​​ ​​យ៉ាង​​​​ប្រជា​ប្រិយ​ ​​យូរ​​​​ក្រោយមក​​​​ទៀត​​ ​​ក៏​​​​ត្រូវ​​​​គេ​​​​ហៅ​​​​កាត់​​​ៗ​ ​​ខ្លី​​​ៗ​​​ថា​​ “​​នំ​បញ្ចុក​​ៗ​” ​​បន្ត​​​​រៀង​​​​រហូត​​មកដល់​​​​សព្វថ្ងៃនេះ​​​។​


អ្នកស្រី កែវច័ន្ទបូរណ៍

Footnotes

  1. សូម​​​​បញ្ជាក់​​​​ថា​​ ​​រឿង​ព្រេង​​​ជា​​​​រឿង​​​​អក្សរ​​​​សិល្ប​​៍​​ប្រ​ឌិត​ ​​និពន្ធ​​​​សម្រាប់​​​​ការសិក្សា​​​​អប់រំ​​ ​​ដូចជា​​​​រឿង​ព្រេង​ ​​ទាក់ទង​​ ​​ទៅ​​​​នឹង​​ ​​ភ្នំ​​ ​​ប្រាសាទ​​ ​​ទឹកដី​​ ​​ច្រើន​​​​កន្លែង​​​។​ ​​រឿង​ព្រេង​ ​​មិនមែន​​​​ជា​​​​ប្រវត្តិសាស្ត្រ​​​​ទេ​​ ​​តែ​​​​ជា​​​​អក្សរ​​​​សិល្ប៍​​ជំនាន់​​​​បុរាណ​​ ​​ដែល​​​​និពន្ធ​​​​ហើយក៏​​​និ​ទាន​​​​ប្រាប់​​​​ត​​​ៗ​​​គ្នា​​ ​​ដើម្បី​​​​ស្រួល​​​​ចាំ​​ ​​ស្រួល​​​​ស្គាល់​​​។​ ​​ចំណែក​​​​ចំ​​ណា​​​រ​​​​ក្រាំង​​​ខ្លះ​​ ​​បាន​​​​ត្រូវ​​​​បំបាត់​​ចោល​​ ​​ដោយសារ​​​​សង្គ្រាម​​​​នៅ​​​​កម្ពុជា​​ ​​ដោយ​​​​ការ​លុក​លុយ​​ ​​ពី​​​​ប្រទេសជិតខាង​​​​ផង​​ ​​ដោយ​​​​សង្គ្រាម​​ក្នុងស្រុក​​​​ផង​​​។​ ​​ខ្លះ​​​​ក៏មាន​​​​សល់​​​​មកដល់​​​​សព្វថ្ងៃ​​​។​ ​ក្រាំង​​​ប្រវត្តិ​​​​សា​​ស្រ្ត​​ខ្លះ​​ ​​មិន​​​​ត្រូវ​​​​បាន​​​​គេ​​​​​ក​​​កាយ​​ ​​យក​​​​សិក្សា​​​​វិញ​​​​ទេ​​ ​​ព្រោះ​​​​ដោយ​​​​មូលហេតុ​​ ​​ទំនាស់​​​ទស្សនៈ​​​នយោបាយ​​ ​​ខុស​​​​ពី​​​​ជំនាន់​​​​មុន​​​។​ ↩