Main Body
រឿង កូនសុំខ្ចីលុយម្តាយ
2 / 3
កូនប្រុស៖ ម៉ាក់កូនសុំសួរម៉ាក់មួយសំនួរបានទេ? ម្តាយ៖ .. បានតើកូន ..កូនចង់សួររឿងអ្វី ? កូនប្រុស៖ ម៉ាក់តើក្នុង 1 ម៉ោងម៉ាក់រកប្រាក់បានប៉ុន្មាន? ម្តាយ៖ វាមិនមែនជាុធុរះរបស់កូនទេ ហេតុអ្វីបានជាកូនសួរបែបនេះ? កូនប្រុស៖ ខ្ញុំគ្រាន់តែចង់ដឹងសូមប្រាប់ខ្ញុំផងបានទេ? ម្តាយ៖ ប្រសិនបើកូនចង់ដឹង ម៉ាក់នឹងនិយាយអោយស្តាប់ណា… ក្នុង 1 ម៉ោងម៉ាក់រកប្រាក់បាន 10000 រៀល។ កូនប្រុស៖ អូ! (កូនប្រុសធ្វើផ្ទៃមុខដ៏ក្រៀមក្រំជាមួយនឹងការឱនមុខចុះ)
កូនប្រុស៖ ម៉ាក់កូនសុំខ្ចីលុយម៉ាក់5000រៀលបានទេ?
ម្តាយរបស់គាត់គឺខឹងខ្លាំងណាស់! ម្តាយ៖ បើមូលហេតុដែលកូនសួរនេះ គ្រាន់តែដោយសារតែកូនចង់ខ្ចីវា ដើម្បីទិញប្រដាប់ក្មេងលេង ឬអ្វីគួរឱ្យអស់សំណើចណាស់នោះ កូនគួរតែត្រឡប់ទៅបន្ទប់ ហើយចូលទៅគេងវិញទៅ.. ម៉ាក់ខំធ្វើការលំបាកជារៀងរាល់ថ្ងៃ ដើម្បីចិញ្ចឹមកូនដែលមាននិស្ស័យបែបនេះមែនទេ ?
ក្មេងប្រុសតូចបានធ្លាក់ទឹកមុខចុះស្ងៀមស្ងាត់ ហើយបានដើរយឺតៗរហូតដល់បន្ទប់របស់គាត់ និងបានបិទទ្វារ។ ម្តាយបានអង្គុយចុះហើយគិតពីសំណួរកូនប្រុស.. តើកូនខ្ញុំអាចសួរសំនួរនេះបានយ៉ាងណា..? ហើយកូនខ្ញុំត្រូវការលុយយកទៅធ្វើអ្វី…?
ប្រហែល 1 ម៉ោងក្រោយមក.. អារម្មណ៍បានចាប់ផ្តើមធូរស្រាល ហើយចាប់ផ្តើមគិតថាកូនប្រុស ប្រហែលជាមានជាអ្វី ដែលចាំបាច់សម្រាប់ប្រាក់ 5000 រៀល នេះហើយ ទើបហ៊ានសុំខ្ចីខ្ញុំ… ដូច្នេះម្តាយបានសម្រេចចិត្តដើរឡើងទៅបន្ទប់គេងរបស់កូន។
ម្តាយ៖ ហេតុអ្វីបានជាមិនទាន់គេងអញ្ចឹងកូន? ក្មេងប្រុស៖ ទេម៉ាក់ខ្ញុំគេងមិនលក់ទេ.. ម្តាយ៖ ម៉ាក់សុំទោសដែលម៉ាក់និយាយសំដីខ្លាំងៗដាក់កូនអម្បាញ់ម៉ិញណា.. នេះប្រាក់ 5000 រៀលដែលកូនចង់បាននោះណា
ក្មេងប្រុសហាក់បីដូចជារីករាយណាស់។ រំពេចនោះក្មេងតូចនោះបានទាញយកកញ្ចប់ប្រាក់ដែលគេសន្សំបានចំនួន5000 រៀលដែរ យ៉ាងឆាប់រហ័សចេញពីស្រោមខ្នើយរបស់គាត់ ហើយបានរាប់ចំនួនលុយនោះយឺតៗ ហើយកូនប្រុសក៏បានងើយមើលទៅម្តាយ… ទន្ទឹមនឹងនេះដែរម្តាយចាប់ផ្តើមខឹងកូនម្តងទៀត.. ដោយសារតែគាត់បានឃើញកូនដកប្រាក់ចេញពីស្រោមខ្នើយ..
ម្តាយ៖ តើកូនយកប្រាក់ទាំងអស់នេះដើម្បីធ្វើអ្វី បើកូនមានប្រាក់យ៉ាងច្រើនទៅហើយនោះ? (ម្តាយបានសួរដោយអារម្មណ៏កំហឹង) ។
កូនប្រុស៖ ព្រោះខ្ញុំមានប្រាក់មិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែឥឡូវនេះខ្ញុំមានប្រាក់គ្រប់គ្រាន់ហើយ.. ម៉ាក់នេះគឺប្រាក់ 10000រៀល ដែលខ្ញុំសុំទិញពេលវេលារបស់ម៉ាក់មួយម៉ោងបានទេ..?
នៅល្ងាចថ្ងៃស្អែក សូមម៉ាក់ឆាប់ត្រលប់មកផ្ទះមករកកូនបន្តិចបានទេ..? “កូនគ្រាន់តែចង់បរិភោគអាហារពេលល្ងាចជាមួយម៉ាក់តែប៉ុណ្ណោះ”។
ប្រភព៖ facebook