34ឆ្នាំ នៃការប្រឡងបាក់ឌុប (1980-2013)
អរគុណ Sabay News ដែលជួយរកព័ត៌មាននេះ ដែលខ្ញុំព្យាយាមស្វែងរកកន្លងមកផងដែរ។ ហេតុនេះ សូមលើកយកទិន្នន័យដ៏សំខាន់នេះ (១៩៨០-២០១២) រួមនឹងឆ្នាំប្រឡងចុងក្រោយកាលពី ២០១៣ ទុកជាការស្វែងយល់ពីប្រវត្តិនៃការប្រឡងបាក់ឌុបទាំង ៣៤ឆ្នាំ។
បើយោងតាមតារាងលទ្ធផលបេក្ខជនប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១២ ចុះហត្ថលេខា និងវាយត្រាដោយលោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ឃើញថា មានឆ្នាំមួយចំនួនគួរឲ្យកត់សំគាល់។
នៅឆ្នាំ១៩៨០ ភាគរយបេក្ខជនជាប់បាក់ឌុបមានកម្រិតខ្ពស់។ បើទោះបីទើបចេញពីរបបខ្មែរក្រហម បេក្ខជនប្រឡងបាក់ឌុបជាប់រហូតដល់៨៧.៨០ភាគរយ ប៉ុន្តែបើមើលចំនួននៃបេក្ខជនមកប្រឡងវិញ មានតែ៨២នាក់ ហើយក្នុងនោះធ្លាក់តែ១០នាក់ប៉ុណ្ណោះ។
ក្នុងឆ្នាំ១៩៨២ ភាគរយបេក្ខជនប្រឡងជាប់បាក់ឌុបឡើងខ្ពស់ខ្លាំង គឺដល់៩៥.១២% ឬក្នុងចំណោមបេក្ខជន១៦៤នាក់ មាន១៥៦នាក់ប្រឡងជាប់។ នៅចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៩ ការប្រឡងបាក់ឌុបសុទ្ធតែមានពីរលើកទាំងអស់។
ឆ្នាំដែលធ្លាក់បាក់ឌុបខ្លាំង គឺ១៩៩៤។ បេក្ខជនប្រឡងបាក់ឌុបជាប់បានតែ៤.២២ភាគរយប៉ុណ្ណោះ ឬបេក្ខជន១៧៧៨៣នាក់ ជាប់បានតែ៧៥១នាក់។ ក្នុងឆ្នាំសិក្សានេះ គេសង្កេតឃើញមានព្រឹត្តិការណ៍ដ៏សំខាន់មួយ នោះគឺការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។
សម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំផ្សេងៗទៀត សូមមើលតារាងខាងក្រោម៖
33 years of High School Exam
ក្រៅពីឯកសារផ្លូវការខាងលើ ឆ្នាំសិក្សា ២០១២ - ២០១៣ មានបេក្ខជនចំនួន 105 297នាក់ ប្រឡងជាប់មានចំនួន 91 370នាក់ ត្រូវនឹង 86.77%។
Originally published at blog.seuksa.com/2014/08/34-years-of-high-school-exam-in-cambodia-1980-2013/
