The Post: បងប្អូនស្រីបីនាក់ សុទ្ធតែជាសិស្សពូកែមេដាយមាសទូទាំងប្រទេស
យុវតីលី ច័ន្ទមករា កញ្ញា លី សិរីរ័ត្ន និងកញ្ញា លី សុកញ្ញា មានស្រុកកំណើតនៅខេត្តបាត់តំបង សុទ្ធសឹងជាអតីតសិស្សពូកែទូទាំងប្រទេសទទួលបានមេដាយមាសម្នាក់មួយៗ។
សុកញ្ញា បាននិយាយថា ប្អូនតែងតែរៀនធ្វើលំហាត់ដោយខ្លួនឯង និងស្រាវជ្រាវលំហាត់បន្ថែមលើប្រព័ន្ធ អ៊ីនធឺណិត ព្រមទាំងធ្វើលំហាត់ចាស់ៗដែលធ្លាប់ប្រឡងចេញពីមុនមក។ បើសិនជាប្អូនស្រីជួបនូវលំហាត់ដែលមិនអាចដោះស្រាយបាន ប្អូនបានសួរលោកគ្រូអ្នកគ្រូ និងសិស្សច្បង ឬក៏មិត្តភក្តិប្អូនដែលអាចដោះស្រាយបាន។
កញ្ញា សិរីរ័ត្ន ក៏បានបញ្ជាក់ថា វាមិនមែនជារឿងងាយស្រួលទេដើម្បីធ្វើឲ្យខ្លួនក្លាយជាសិស្សពូកែផង និងប្រឡងមធ្យមសិក្សាបាននិទ្ទេសល្អផង។ កញ្ញាបន្តថា៖ «ខ្ញុំត្រូវចេះបែងចែកពេលវេលាសម្រាប់ការសិក្សាមុខវិជា្ជនីមួយៗឲ្យបានល្អ។ ពេលថ្ងៃខ្ញុំត្រូវរៀននៅសាលារដ្ឋ ដូច្នេះមានតែពេលយប់ប៉ុណ្ណោះដែលខ្ញុំមានពេលរៀនដោយខ្លួនឯង»។ សិរីរ័ត្ន បានបន្ថែមទៀតថា៖ «ដើម្បីឲ្យក្លាយជាសិស្សពូកែមិនមែនរៀនត្រឹមមួយឆ្នាំនៅថ្នាក់ទី១២ទេ យើងត្រូវត្រៀមខ្លួនទុកជាមុន»។
អានអត្ថបទទាំងមូលនៅភ្នំពេញប៉ុស្តិ
Originally published at blog.seuksa.com/2014/08/3-sisters-got-gold-modal-national-outstanding-students/
