Skip to content
សិក្សា Seuksa
Blog

ហេតុអ្វីបានជា សិក្សា / Seuksa សំខាន់សំរាប់ខ្ញុំ?

Opinion & Reflection

ខ្ញុំចង់ឃើញការអប់រំមួយដ៏ល្អនៅក្នុងប្រទេសខ្ញុំ។ ខ្ញុំចង់ឃើញមនុស្សស្រឡាញ់ការសិក្សា ចេះជួយគ្នា យកចិត្តទុកដាក់ចំពោះគ្នា។ ខ្ញុំចង់ឃើញស្នាមញញឹមរបស់កុមារាកុមារី ដែលប្រកបដោយមោទនភាព។ ខ្ញុំចង់ឃើញសង្គមមានការផ្លាស់ប្តូរទៅមុខ ដោយត្រឹមត្រូវ។ ខ្ញុំចង់ឃើញមនុស្សក្នុងសង្គមខ្ញុំ ហ៊ានយកចំណេះដឹងខ្លួនប្រើក្នុងផ្លូវល្អ។ ខ្ញុំចង់ឃើញការរីកចម្រើនពិតប្រាកដ ដែលអោយតម្លៃ លើពលកម្មទាំងកាយទាំងដោយចំណេះ។ ខ្ញុំចង់ឃើញប្រទេសខ្ញុំ ជាប្រទេសមួយ សំបូរដោយបញ្ញវន្ត ដែលចេះដឹងខុស និងត្រូវ។

បើសង្គមមួយ ដែលអ្នករៀនសូត្រចេះដឹងម្នាក់ ប្រើចំណេះខ្លួន ដើម្បីតែប្រយោជន៍ខ្លួន និងបក្សពួកនោះ សង្គម ឬប្រទេសនោះ នឹងត្រូវវិនាសមិនខាន ព្រោះម្នាក់ៗគ្មានចិត្តអាណិត មិនស្លូតត្រង់ មិនចេះស្រឡាញ់អ្នកដទៃ ជាងស្រឡាញ់ខ្លួនឯង ក្រុមខ្លួននោះឡើយ។

សូមប្រើចំណេះដឹងបន្តិចបន្តួចរបស់យើង សម្រាប់អ្នកដែលទន់ទាបជាងផង។


ពីអាចារ្យត្រី, http://blog.seuksa.com

Originally published at blog.seuksa.com/2013/07/why-is-seuksa-so-important-to-me/