Knowledge
ចូរប្រៀបធៀប លក្ខណ:ខុសគ្នា រវាងភាសា និងអក្សរសាស្រ្ត
ចំណេះដឹងទូទៅ
១. លក្ខណ:ដូចគ្នា
- កកើតចេញពីមនុស្ស ។
- ប្រើជាសញ្ញាសំគាល់ក្នុងការទាក់ទងគ្នា។
- ប្រើជាមធ្យោបាយសំរាប់លាតត្រដាងមនោសញ្ចេតនា គំនិត អារម្មណ៍ក្នុងទំនាក់ទំនង ការរាប់អានជាដើម ។
- ផ្សារភ្ជាប់ជីវិតសង្គម និង មនុស្ស។
- ជាអ្នកបំរើ និង ឆ្លុះបញ្ចាំងសង្គមតាមជំនាន់ និងសម័យកាលនីមួយៗ ។
- មិនរើសអើង ឬ បែងចែងវណ្ណ: ឬ ឋាន:ក្នុងការបំរើមនុស្សណាម្នាក់ឡើយជាដើម។
២. លក្ខណ:ខុសគ្នា
ក. ផ្នែកភាសា
- យកសំលេងនិយាយជាសញ្ញា
- បង្ហាញឱ្យឃើញពីវិធីឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និង បញ្ចេញសំលេងឱ្យមានវគ្គឃ្លា
- អាចនិយាយឱ្យគេបានដឹង ឬ លឺតាមការនិយាយដោយគ្មានអ្វីជាអំណះអំណាង
- មនុស្សអាចនិយាយបានមិនបាច់រៀនតាមសាលារៀនឬវត្តអារាមទេគឹសង្គមជាអ្នកបង្ហាត់បង្រៀន
ខ. ផ្នែកអក្សរសាស្រ្ត
- យកគំនូរ អក្សរជាសញ្ញា
- បង្កើតឱ្យមានក្បួន ច្បាប់ និង វិធីប្រើប្រាស់គំនូសនោះឱ្យបានត្រឹមត្រូវ
- អក្សរសាស្រ្តគឺជាអ្នកអាចរក្សាររាល់សំដី (ភាសា) ឱ្យបានយូអង្វែង ពីសម័យកាលមួយទៅ សម័យកាលមួយទៀតដោយមិនចាំបាច់ត្រូវការជួបសំភាសគ្នាផ្ទាល់
- ត្រូវទៅសិក្សារៀនសូត្រតាមសាលា ឬ វត្តអារាម ទើបអាចមានចំណេះដឹង។
Originally published at answer.seuksa.com/?p=84