Knowledge
ជំរឿនប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៣ កើនដល់ជិត ១៥លាននាក់
ភូមិសាស្ត្រ
លទ្ធផលនៃការអង្កេតចន្លោះជំរឿនប្រជាសាស្ត្រកម្ពុជា ឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបង្ហាញថា ចំនួនប្រជាជនកម្ពុជា បានកើនឡើងដល់ជិត ១៥លាននាក់ (១៤.៦៧៦.៥៩១) ដែលក្នុងនោះប្រុសមានចំនួនជាង ៧លាននាក់ (៧.១២១.៥០៨) និងស្រីមានចំនួនជិត ៨លាននាក់ (៧.៥៥៥.០៨៣)។
ចំនួនប្រជាជនសរុបកើនឡើងជាង ១លាននាក់ (១.២៨០.៩០៩) បើប្រៀបធៀបនឹងលទ្ធផលជំរឿនឆ្នាំ២០០៨ ដែលមានចំនួនសរុបជាង ១៣លាននាក់ (១៣.៣៩៥.៦៨២) គិតជាភាគរយកើនឡើងប្រហែលជិត ៩ភាគរយ (៨.៧) នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ដោយឡែក ប្រជាជននៅទីក្រុង កើនឡើងពី ១៩.៥ ដល់ ២១.៤ភាគរយ នៃចំនួនប្រជាជនសរុប។
--
Source: RFA
Originally published at answer.seuksa.com/?p=181